k929

k929

k929

k929

k929

yuklink

k929 เว็บตรง เกม

Categories

អាជ្ញាធរអគ្គិសនីបានបកស្រាយថា យកព័ន្ឋលើការប្រើប្រព័ន្ធសូឡា តាមកម្រិត​​សម្រាប់​តែ​ទីតាំងធំៗដូចជា រោងចក្រ សណ្ឋាគារ ឬអគារពាណិជ្ជកម្មប៉ុណ្ណោះ – Cambodia Now News
Hot News Always

[vc_row][vc_column]

BREAKING NEWS

[/vc_column][/vc_row]

អាជ្ញាធរអគ្គិសនីបានបកស្រាយថា យកព័ន្ឋលើការប្រើប្រព័ន្ធសូឡា តាមកម្រិត​​សម្រាប់​តែ​ទីតាំងធំៗដូចជា រោងចក្រ សណ្ឋាគារ ឬអគារពាណិជ្ជកម្មប៉ុណ្ណោះ

ប្រជាពលរដ្ឋ​បានប្រតិកម្មទាក់​ទង​នឹង​ការ​ប្រកាស​យក​ថ្លៃ​ប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះ​អាទិត្យ ឬ​សូឡា ដែលពួកគាត់បានដាក់តាំងនៅលើដំបូលផ្ទះ។ ប៉ុន្តែ​អាជ្ញាធរជំនាញពន្យល់ថា ការ​កំណត់​យក​ថ្លៃនេះ ធ្វើឡើងសម្រាប់តែទីតាំងដំឡើងសឡាប្រភេទធំៗ ដូចជា បណ្ដា​រោង​ចក្រ​ឧស្សាហ​កម្ម ពាណិជ្ជកម្ម សណ្ឋាគារ ឬអគារធំៗ ដែលមានកម្រិតអានុភាព​លើស​ពី​១០​គីឡូវ៉ាត់​​។

ដោយ​ឡែកសម្រាប់ពលរដ្ឋជាង៩៥% ដែលប្រើប្រាស់អគ្គិសនីនៅតាមផ្ទះ ឬអាជីវកម្មធុនតូច​នឹង​​មិន​រងផលប៉ះពាល់ពីវិធានការរបស់អាជ្ញាធរអគ្គិសនីនោះឡើយ។ រដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល​បានបញ្ជាក់ថា ការកំណត់​ឱ្យអ្នកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យធ្វើស្វ័យប្រកាសនេះ គឺ ដើម្បី​រក្សា​លំនឹងថាមពលរបស់អាជ្ញាធរអគ្គិសនីកម្ពុជា។

ម្យ៉ាងទៀតការគ្រប់គ្រង​លក្ខណៈបច្ចេកទេសទៀតសោត កុំ​ឱ្យបង្ក​​​គ្រោះ​ថ្នាក់​ដល់អាយុជីវិតនៅពេលឆ្លងចរន្ត និង​រក្សាស្ថិរភាព​គ្រប់​គ្រង​តម្លៃ​សម្រាប់​អគ្គិសនី​កុំ​ឱ្យកើតមាន​​បាតុភាពឡើងចុះ នៅពេលដែលប្រជាពលរដ្ឋប្រើប្រាស់​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​​មិន​មាន​ភាពស្ថិតស្ថេរ។

ដូច្នេះហើយបានជាមានការចាំបាច់ដើម្បីឱ្យអ្នកប្រើ​ប្រាស់ពន្លឺព្រះអាទិត្យធុន​ធំត្រូវ​បង់ថ្លៃប៉ះប៉ូវ ដើម្បីរក្សាសមធម៌ឱ្យទៅអ្នកប្រើប្រាស់អគ្គិសនីដទៃ។ គួរបញ្ជាក់ថា ថាមពល​ពន្លឺ​ព្រះ​អាទិត្យ​ដែលមិនស្ថិតក្រោម​វិធានការនោះមានដូចជា អំពូលបំភ្លឺ ម៉ាស៊ីនបូមទឹក ឆ្នាំងចម្អិន និង​​បណ្ដាញថាមពល ដែលគ្មាន​ចរន្តចូលទៅដល់៕

 

Comments are closed.