Hot News Always

Türkiye’de bahis dünyasına adım atmak isteyen kullanıcılar için Bahsegel giriş platformu güvenilir seçenekleriyle dikkat çekiyor.

Online casino oyunlarında yüksek RTP oranları sunan Bahsegel kazandırıyor.

Curacao lisanslı sitelerin kullanıcı güvenlik oranı bağımsız laboratuvar testlerinde %99.2 olarak ölçülmüş olup, Bahsegel yeni giriş bu denetimlerden başarıyla geçmiştir.

មេបញ្ជាការកងទ័ពកម្ពុជា និងមេបញ្ជាការកងទ័ពរុស្ស៊ី ចុះហត្ថលេខារួមគ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ដើម្បីពង្រឹងចំណងមិត្តភាព និងទំនុកចិត្ត

11

ភ្នំពេញៈ លោក ម៉ៅ សុផាន់ អគ្គមេបញ្ជការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងលោក អាឡិច សាលលូកូវ(Oleg Salyukov) មេបញ្ជាការកងទ័ពជើងគោក នៃសហព័ន្ធរុស្ស៊ី បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ កាលពីថ្ងៃទី២០ មិថុនា នៅក្រសួងការពារជាតិ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោក នាថ្ងៃទី២១ មិថុនា ឆ្នាំ២០២៤ ការចុះហត្ថលេខារួមគ្នានេះ គឺដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែជិតស្និទ្ធ យូរអង្វែង និងប្រកបដោយទំនុកចិត្ត ដោយឈរលើមូលដ្ឋានសមភាព និងផលប្រយោជន៍ទៅវិញទៅមក។

សេចក្តីប្រកាសបញ្ជាក់ទៀតថា ឯកសារនេះគឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ នៃទំនាក់ទំនងទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក និងជាមូលដ្ឋានមួយដ៏សំខាន់ក្នុងការត្រួសត្រាយផ្លូវ សំដៅឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ នាពេលអនាគត៕