ក្រុមហ៊ុនវាយតម្លៃអចលនវត្ថុ និងជាភ្នាក់ងារផ្ដល់សេវាកម្មអចលនវត្ថុដ៏ធំនៅកម្ពុជា ត្រូវបានលុបអាជ្ញាបណ្ណ ដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ប៉ុន្តែទើបប្រកាសជាសាធារណៈនៅថ្ងៃនេះ។
ទោះយ៉ាងណា និយតករអាជីវកម្ម មិនបានបញ្ជាក់អំពីមូលហេតុ នៃការដកហូតអាជ្ញាបណ្ណនេះទេ។ ប៉ុន្តែនៅក្នុងសេចក្ដីជូនដំណឹងរបស់និយ័តករ បានប្រកាសថា ក្រុមហ៊ុនប៊ុណ្ណា រៀលធីគ្រុប ខូអិលធីឌី មានទីតាំងទាំង៣កន្លែង ស្ថិតក្នុងខណ្ឌចំការមនភ្នំពេញ ក្រុងសៀមរាប និងនៅក្រុងព្រះសីហនុ ត្រូវបានសម្រេចបិទចោលទាំងអស់។
ដូច្នេះសូមសាធារណជន និងបុគ្គលពាក់ព័ន្ធជាមួយក្រុមហ៊ុនខាងលើជ្រាបជាព័ត៌មាន៕
Comments are closed.